សមាជិក IUF នៅអាស៊ីនិងប៉ាស៊ីហ្វិកអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេនៅឯសន្និសីទប្រចាំតំបន់ដែលធ្វើឡើងរៀងរាល់៥ ឆ្នាំម្តង។ យោងតាមមាត្រា៥ (៧) នៃលក្ខន្តិកៈ ការគ្រប់គ្រងប្រចាំតំបន់របស់ IUF សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក(២០១៦) សន្និសីទថ្នាក់តំបន់គឺជាសិទ្ធិអំណាចកំពូលនៃស្ថាប័ន្តប្រចាំតំបន់។ សន្និសីទប្រចាំតំបន់ឆ្លងកាត់ សេចក្តីសំរេចចិត្ត ការពិនិត្យ និងអនុម័តលើរបាយការណ៍រួម ទាំងរបាយការណ៍ហិរញ្ញវត្ថុ កែប្រែលក្ខន្តិកៈ ជ្រើសរើសគណៈកម្មាធិការតំបន់ ជ្រើសរើសប្រធានប្រចាំតំបន់ និងជ្រើសរើសលេខាធិការតំបន់។ ទាំងអស់នេះត្រូវបានធ្វើឡើងស្របតាមនីតិវិធី និងវិធាននានានៅក្នុងលក្ខន្តិកៈរបស់ស្ថាប័នប្រចាំតំបន់របស់IUF សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងអនុលោមតាមវិធានរបស់IUF [២០១៧]។
សន្និសីទថ្នាក់តំបន់លើកទី១៣ ត្រូវបានរៀបចំឡើងនៅទីក្រុងម៉ានីល កាលពីខែតុលាឆ្នាំ២០១៦ សន្និសីទតំបន់លើកទី១៤ ត្រូវបានគ្រោងធ្វើនៅខែតុលាឆ្នាំ២០២១ តែដោយសារប្រឈមស្ថានភាពធ្ងន់ធ្ងរ ជំងឺរាតត្បាតកូវីដ១៩ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការតំបន់លើកទី៥០ បានអនុម័តសេចក្តីសម្រេចលេខ៥ នៅថ្ងៃទី២៩ ខែតុលា នៅឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការរឹតត្បិតការធ្វើដំណើរ នឹងប៉ះពាល់ដល់លទ្ធភាពរបស់សមាជិកជាច្រើនក្នុងការបញ្ជូនប្រតិភូឲ្យចូលរួមសន្និសីទ អង្គប្រជុំនេះបានសំរេចពន្យារពេលសន្និសីទតំបន់លើកទី១៤ ទៅខែតុលាឆ្នាំ២០២២។ អង្គប្រជុំយល់ថា រាល់ការប៉ុនប៉ងធ្វើសន្និសីទថ្នាក់តំបន់ យោងតាមផែនការដើម អាចបង្កគ្រោះថ្នាក់ដល់សមាជិករបស់ខ្លួន។ នេះគឺជាការសម្រេចចិត្តដែលចាំបាច់ និងទាន់ពេលវេលាដែលបានធ្វើឡើងដើម្បីផលប្រយោជន៍របស់សមា ជិក និងភាពសុចរិតរបស់អង្គភាពក្នុងតំបន់។ សហជីពដែលពាក់ព័ន្ធទាំងអស់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការផ្លាស់ប្តូរនេះតាមរយៈអីម៉ែល នៅថ្ងៃទី ១៤ ខែមករាឆ្នាំ២០២១។ សហជីពដែលចូលរួមទាំងអស់បានបញ្ជាក់ថាពួកគេគាំទ្រដំណោះស្រាយលេខ៥។
ផ្អែកលើការវាយតម្លៃបច្ចុប្បន្នរបស់យើងស្តីពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ និងការចាក់ថ្នាំវ៉ាក់សាំងយឺតយ៉ាវ និងមិនស្មើភាពគ្នា យើងមិនគិតថា អាចធ្វើសន្និសីទថ្នាក់តំបន់នៅខែតុលាឆ្នាំ២០២២ ដែលមានការចូលរួមដោយប្រតិភូមកពីប្រទេសទាំងអស់ជាសមាជិកនោះទេ។ ដូច្នេះសន្និសីទតំបន់លើកទី១៤ នឹងក្លាយជាសន្និសីទកូនកាត់រួមបញ្ចូលគ្នាតាមស្ថានភាពជាក់ស្តែងតែម្តង។ អ្នកដែលមិនអាចធ្វើដំណើរបាន នឹងចូលរួមផ្ទាល់ពីប្រទេសរៀងៗខ្លួន ដើម្បីធានាថាសហជីពដែលជាសមាជិកទាំងអស់អាចចូលរួមក្នុងការសម្រេចចិត្ត និងបោះឆ្នោតជាបន្តបន្ទាប់នៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ កាលវិភាគនៃការប្រជុំទាំងនេះនឹងត្រូវបានបញ្ចប់ដោយពិគ្រោះយោបល់ជាមួយសមជិកទាំងអស់។
កាលវិភាគ និងឯកសារពាក់ព័ន្ធនឹងត្រូវបានផ្តល់ជាភាសាផ្សេងៗគ្នានៅក្នុងផ្នែកសមាជិកនៃគេហទំព័រនេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីកាលវិភាគនេះ និងដំណើរការពិគ្រោះយោបល់សូមទាក់ទងលេខាធិការដ្ឋានប្រចាំតំបន់តាមរយៈអីម៉ែលៈ 14regcon@iufap.org ឬបញ្ជូនសារតាមទម្រង់បែបបទខាងក្រោម។