បន្ទាប់ពីការមិនអើពើនឹងការអំពាវនាវរបស់សហជីពជាច្រើនខែដើម្បីធ្វើឲ្យប្រសើរឡើងនូវវិធានការណ៍សុវត្ថិភាព កូវីដ-១៩ មណ្ឌលកម្សាន្តសណ្ឋាគារធំជាងគេនៅកម្ពុជាកាស៊ីណូណាហ្គាវើលដ៍ បានប្រកាសកាត់កម្មករនិយោជិតជាង១៣០០នាក់ ដោយ“ហេតុផលអាជីវកម្ម”។ ការកាត់កម្មករនិយោជិតដ៏ច្រើននេះមាន សមាជិកសហជីព សកម្មជនសហជីព សរុបជាង ៦០០នាក់ រួមទាំង ប្រធាន អនុប្រធាន និងអគ្គលេខាធិការសហជីពផងដែរ។
កាលពី១៨ខែមុន ប្រធានសហជីពលោកស្រី ឈឹម ស៊ីថរ បានចូលធ្វើការវិញ បន្ទាប់ពីមានសកម្មភាពធ្វើកូដកម្មទាមទារពីសំណាក់សមាជិកសហជីព ប្រឆាំងនឹងការបញ្ឈប់ការងារ លោកស្រី ដោយអយុត្តិធម៌ក្នុងខែកញ្ញា ឆ្នាំ២០១៩ ។
មណ្ឌលកំសាន្តកាស៊ីណូ សណ្ឋាគារ រួមបញ្ចូលគ្នាជាកម្មសិទ្ធិរបស់ណាហ្គាខប(NagaCorp) បានចុះបញ្ជីនៅទីក្រុងហុងកុង ដែលប្រកាសថាខ្លួនជាក្រុមហ៊ុនល្បែងដែលរកប្រាក់ចំណេញច្រើនបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនកំសាន្តល្បែងធំជាងគេនៅតំបន់មេគង្គ។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ពោលគឺមួយខែមុនការប្រកាសអំពីការបញ្ឈប់កម្មករនិយោជិតទ្រង់ទ្រាយធំនៅថ្ងៃទី៨ ខែមេសា ណាហ្គាខប (NagaCorp) បានប្រកាសប្រាក់ចំណេញ ចំនួន១០២លានដុល្លារ ហើយ១០០% នៃប្រាក់ចំណេញនេះ នឹងត្រូវចែកទៅម្ចាស់ភាគហ៊ុន“ ស្មោះត្រង់” ៖
“ជារង្វាន់ដល់ម្ចាស់ភាគហ៊ុនដែលជឿជាក់លើការរីកចម្រើនរយៈពេលវែងរបស់ក្រុម ទោះបីមានការលំបាកនាពេលបច្ចុប្បន្ន និងដើម្បីកាត់បន្ថយការរងទុក្ខណាមួយក៏ដោយ ប្រសិនបើម្ចាស់ភាគហ៊ុនទាំងនេះស្មោះត្រង់ ហើយបានបន្តនៅស្មោះត្រង់ជាមួយយើងក្នុងកំឡុងពេលមានវិបត្ដិកូវីដ-១៩។ ក្រុមប្រឹក្សាភិបាលបានផ្តល់អនុសាសន៍សម្រាប់ការផ្តល់ភាគលាភ១០០% ដែលមិនធ្លាប់មានពីមុនមក នៃប្រាក់ចំណេញសុទ្ធទទួលបានសម្រាប់ឆមាសទី២ នៃឆ្នាំ ២០២០ ខណៈភាគលាភចុងក្រោយសម្រាប់ឆ្នាំនេះ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០”។
ខណៈពេលប្រាក់រាប់សិបលានដុល្លា ត្រូវបានចែកទៅឱ្យម្ចាស់ភាគហ៊ុនសម្រាប់ភាពស្មោះត្រង់ តែកម្មករនិយោជិតដែលខិតខំធ្វើការនៅកំឡុងពេលការរាតត្បាតជម្ងឺ មិនបានទទួលអ្វីទាំងអស់សម្រាប់ភាពស្មោះត្រង់របស់ពួកគេទេ ផ្ទុយទៅវិញក្រុមហ៊ុនបានជ្រើសរើសកាត់បន្ថយការងាររបស់ពួកគេជាង១៣០០នាក់ ទៅវិញ។ មិនដូចការព្រួយបារម្ភរបស់ក្រុមហ៊ុនដើម្បី “កាត់បន្ថយការរងទុក្ខណាមួយ” សម្រាប់ម្ចាស់ភាគហ៊ុន តែបែជាបង្កើតការឈឺចាប់សម្រាប់កម្មករនិងក្រុមគ្រួសាររបស់ពួកគេ។
ក្រោមការណែនាំ “ពិគ្រោះយោបល់” ថ្នាក់គ្រប់គ្រងក្រុមហ៊ុន បានជួបជាមួយសហជីព ដើម្បីប្រកាសអំពីផែនការ កាត់បុក្គលិករបស់ខ្លួន ប៉ុន្តែបានបដិសេធមិនពន្យល់ពីមូលហេតុ តើការកាត់បុគ្គលិកជាជម្រើសតែមួយគត់ឬយ៉ាងណា។ ថ្នាក់គ្រប់គ្រងក៏បានបដិសេធមិនពន្យល់ពីរបៀបដែលកម្មករនិយោជិតត្រូវបានជ្រើសរើសសម្រាប់ការកាត់នេះដែរ។
ទោះបីថ្នាក់គ្រប់គ្រងអះអាងថា តួនាទីការងាររបស់កម្មករនិយោជិតជាងចំនួន១៣០០នាក់ នឹងលែងមានទៀតក្តីប៉ុន្តែកម្មករនិយោជិតមិនពេញសិទ្ធិ ប្រមាណ៧០០នាក់ នៅកន្លែងគ្មានការងារធ្វើ នឹងត្រូវដាក់ពង្រាយឡើងវិញដើម្បីបំពេញតួនាទីអ្នកដែលត្រូវកាត់ចេញ។ ស្រដៀងគ្នានេះដែរ ការអះអាងរបស់អ្នកគ្រប់គ្រងថា ការកាត់បន្ថយការងារគឺដោយសារកន្លែងមួយចំនួនមានការរៀបចំបំពាក់បច្ចេកវិទ្យាថ្មី ជំនួសក្នុងពេលការឆ្លងជំងឺរាតត្បាត ក៏មិនភាពប្រាកដដែរ។
អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុននេះបដិសេធន៍មិនទទួលស្គាល់សិទ្ធិរបស់សហជីព ជាតំណាងសមាជិករបស់គេហើយថ្នាក់គ្រប់គ្រងក្រុមហ៊ុនបានប្រកាសថា ការចរចាណាមួយស្តីពីការកាត់បុគ្គលិកជាគឺជារឿងបុគ្គល មិនមែនតាមរយៈសហជីពឡើយ ដោយទុកកម្មករនិយោជិតនៅឯកការគ្មានតំណាងជួយដោះស្រាយ ត្រូវបានរំលោភបំពានដោយក្រុមហ៊ុនពាន់លានដុល្លារនេះ។ នៅពេលកម្មករនិយោជិតគ្មានតំណាងអមជាមួយ ធ្វើឲ្យព័ត៌មាន ឬជម្រើសអ្វីមួយមានភាពលំបាក រួមផ្សំនឹងការប្រឈមផ្នែកសេដ្ឋកិច្ច បន្ទាប់ពីមានការបាត់បង់ប្រាក់ឈ្នួលជាច្រើនខែមកផង កម្មករនិយោជិតរាប់រយនាក់ត្រូបង្ខំចិត្តទទួលយកការកាត់នេះតាមរយៈស្ម័គ្រចិត្ត។
សមាជិកសហជីពជាង៦០០នាក់ បានបដិសេធការកាត់ពួកគេចេញពីការងារ ហើយទាមទារសិទ្ធិក្នុងការចរចារលក្ខខណ្ឌ និងការរៀបចំរចនាសម្ព័ន្ធសហជីពឡើងវិញ។ ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបដិសេធមិនចរចា ជាមួយក្រុមថ្នាក់ដឹកនាំសហជីព បន្ទាប់ពីបានជូនដំណឹងបញ្ចប់កិច្ចសន្យាការងារពួកគេរួចរាល់។
ដើម្បីដោះស្រាយបន្តរ សមាជិកសហជីពចំនួនជាង២០០០នាក់ បានផ្តិតមេដៃលើញត្តិទាមទារ ដែលត្រូវដាក់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបណ្តឹងផ្លូវការទាមទារឲ្យបុគ្គលិកដែលមិនព្រមទទួលយកការកាត់បន្ថយ របស់ក្រុមហ៊ុន ចូលធ្វើការវិញ បញ្ឈប់ការរំលោភសិទ្ធិ និងការកាត់កម្មករនិយោជិតដោយបង្ខំតទៅទៀត។