“អ្វី​ដែល​យើង​ខ្លាច​ក្នុង​នាម​ជា​ស្ត្រី” យើង​ត្រូវប្រយុទ្ធតស៊ូក្នុងនាម​ជា​សហជីព!

“អ្វី​ដែល​យើង​ខ្លាច​ក្នុង​នាម​ជា​ស្ត្រី” យើង​ត្រូវប្រយុទ្ធតស៊ូក្នុងនាម​ជា​សហជីព!

ឃ្លា “អ្វីដែលយើងខ្លាចក្នុងនាមជាស្ត្រី” បានមកពីរបាយការណ៍ដ៏មានឥទ្ធិពលមួយដោយអង្គភាពស៊ើបអង្កេត Al-Jazeera ស្តីពីការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើស្ត្រីនៅក្នុងសាកលវិទ្យាល័យចក្រភពអង់គ្លេស។ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងអំពើហឹង្សាដែលបានពិពណ៌នានៅក្នុងរបាយការណ៍ និងការកេងប្រវ័ញ្ចលើភាពងាយរងគ្រោះក្នុងស្ថាប័នរបស់ស្ត្រី បង្ហាញពីការភ័យខ្លាចដែលកម្មករស្ត្រីជួបប្រទះនៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ។

មូលហេតុមួយក្នុងចំណោមហេតុផលដែលកម្មករស្ត្រីប្រឈមមុខនឹងអំពើហឹង្សា និងការរំលោភបំពាននៅកន្លែងធ្វើការ គឺភាពងាយរងគ្រោះជាស្ថាប័ន និងជាប្រព័ន្ធ ដែលរាលដាលដល់កន្លែងធ្វើការ។ ដោយផ្អែកលើលទ្ធផលការងាររបស់យើងជាមួយមេដឹកនាំសហជីពស្ត្រី និងសមាជិកនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកែច្នៃម្ហូបអាហារ និងកសិកម្ម ក្នុងរយៈពេល៤ ឆ្នាំកន្លងមកនេះ យើងបានកំណត់ប្រភេទនៃភាពងាយរងគ្រោះតាមស្ថាប័នផ្សេងៗគ្នា ទាំងរាងកាយ និងសេដ្ឋកិច្ច។

ភាពងាយរងគ្រោះផ្នែករាងកាយត្រូវបានជួបប្រទះទាក់ទងនឹងភាពឯកោ និងការធ្វើដំណើរ។ ភាពឯកោអាចមានន័យថាជាស្ថានភាពដែលមានស្ត្រីតែពីរបីនាក់ក្នុងចំណោមបុរសជាច្រើននៅកន្លែងធ្វើការ ដែលទុកឱ្យពួកគេងាយរងគ្រោះ។ ឬកន្លែងដែលស្ត្រីធ្វើការតែម្នាក់ឯងនៅវាលស្រែឬចម្ការ ឬជាបុគ្គលិកផ្នែកលក់នៅលើផ្លូវទៅផ្ទះ ឬការិយាល័យ។ ការធ្វើដំណើរសំដៅទៅលើភាពងាយរងគ្រោះក្នុងអំឡុងពេលធ្វើដំណើរទៅ និងមកពីកន្លែងការងារ នេះរួមបញ្ចូលទាំងការដឹកជញ្ជូនសាធារណៈចម្រុះដែលកកកុញ។ ការដឹកជញ្ជូនចម្រុះដែលផ្តល់ដោយនិយោជក; ត្រូវបង្ខំចិត្តធ្វើដំណើរទៅ និងមកពីធ្វើការ; ឬដើរផ្លូវឆ្ងាយ ដើម្បីធ្វើការនៅវាលស្រែ ឬដើម្បីប្រមូលទឹក។

ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលយើងបានពិភាក្សារួមមាន ប្រាក់ឈ្នួលទាប ឬប្រាក់ឈ្នួលនៃភាពក្រីក្រ ដែលធ្វើឱ្យស្ត្រីមិនអាចដកខ្លួនចេញពីអំពើហិង្សាបាន។ នេះអនុវត្តទាំងអំពើហឹង្សានៅកន្លែងធ្វើការ និងនៅផ្ទះ។ នៅពេល ស្ត្រីមានប្រាក់ឈ្នួលនៃភាពក្រីក្រ ពួកគេមានភាពងាយរងគ្រោះ ហើយមិនអាចទទួលបានការងារផ្សេងទៀតទេ ពួកគេមិនអាចទទួលបានឯករាជ្យភាពសេដ្ឋកិច្ចដែលត្រូវការដើម្បីគេចចេញពីអំពើហិង្សាក្នុងគ្រួសារ។ មេដឹកនាំសហជីព​​ស្ត្រីរបស់យើងជាច្រើននាក់ បានអះអាងថា ប្រាក់ឈ្នួលសមរម្យ ឬ “ប្រាក់ឈ្នួលសម្រាប់រស់នៅ” ដែលចរចាតាម     រយៈការចរចាជាសមូហភាពអាចរួមចំណែកកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្មករស្ត្រី និងជួយលុប​បំបាត់អំពើហិង្សាដែលកើតចេញពីភាពងាយរងគ្រោះនោះ។

សមាជិករបស់យើងបាននិយាយអំពីភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចជាច្រើនប្រភេទ រួមមាន៖ បំណុល/ពលកម្មជាប់​​កិច្ចសន្យា និងអំពើហិង្សាដែលស្ត្រីប្រឈមមុខនឹង “ទ្រព្យសម្បត្តិ” ។ ស្ត្រីមេម៉ាយត្រូវបានបដិសេធការទទួលបានសិទ្ធិដីធ្លី និងអត្ថប្រយោជន៍របស់រដ្ឋាភិបាល។ កម្មករស្ត្រីបានបដិសេធអត្ថប្រយោជន៍គ្រួសារដែលទទួលបានដោយបុរស ជាពិសេសលំនៅដ្ឋាន និងប្រាក់ឈ្នួលតាមប្រភេទ (ឧទាហរណ៍ អាហារសំខាន់ៗដូចជាអង្ករ គ្រាប់ធញ្ញជាតិ) លើចម្ការ។ ការអនុវត្តជ្រើសរើសបុគ្គលិក; និងការរៀបចំការងារមិនច្បាស់លាស់។

ការបៀតបៀនផ្លូវភេទ និងការបំពានក្នុងការដាក់ពាក្យ និងទទួលបានការងារ ការឆ្លងកាត់ការសាកល្បង ការឆ្លងកាត់ការវាយតម្លៃការអនុវត្ត ការធានាការងារអចិន្ត្រៃយ៍ ឬការបន្តកិច្ចសន្យាបណ្ដោះអាសន្នគឺកើតមានជាបន្តបន្ទាប់។ នេះក៏ព្រោះតែអំណាចដ៏ធំសម្បើមលើសន្តិសុខការងារ ជីវភាពរស់នៅ និងការលើកកម្ពស់កម្មករស្ត្រីត្រូវបានប្រមូលផ្តុំនៅក្នុងដៃរបស់បុរសនៅក្នុងមុខតំណែងគ្រប់គ្រង និងត្រួតពិនិត្យ។ អំណាចនេះត្រូវបានរំលោភបំពានជាប្រចាំ ហើយ​ជារឿយៗមិនមានវិធានការណ៍មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បញ្ហានេះទេ។

ទោះបីជាមានការអះអាងពី “គ្មានការអត់ឱន” ទៅលើការរើសអើង និងការយាយីក៏ដោយ និយោជកភាគច្រើន រួមទាំង​ក្រុមហ៊ុនអាហារ ភេសជ្ជៈ និងកសិកម្មឆ្លងដែនដ៏ធំបំផុតមួយចំនួននៅលើពិភពលោក មិនបានធ្វើអ្វីដើម្បីដោះស្រាយ​ការពាក់ព័ន្ធនៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងការរំលោភបំពានអំណាចនោះទេ។ ផ្ទុយទៅវិញ និយោ​ជកភាគច្រើនការពារការប្រើប្រាស់ការងារមិនច្បាស់លាស់(ការងារគ្មានសុវត្ថិភាពដោយផ្អែកលើបុគ្គលិកបណ្តែត លក្ខណៈ បណ្តោះអាសន្ន ការជួលកម្លាំងពលកម្ម ឬការងារមកពីក្រៅ) ដោយផ្អែកក្នុងន័យសេដ្ឋកិច្ច។ រឿងទាំងនេះកើតឡើងគឺជាភាពបត់បែន និងមានប្រសិទ្ធភាពទៀតផង។ ដូច្នេះហើយការងារដែលមិនមានសុវត្ថិភាពគឺជាប្រភពមូលដ្ឋាននៃភាពងាយរងគ្រោះផ្នែកសេដ្ឋ​កិច្ចសម្រាប់កម្មករស្ត្រី ដែលទុកឱ្យពួកគេប្រឈមមុខនឹងការយាយី និងការរំលោភបំពានពីបុរសដែលនឹងសម្រេចចិត្តថាតើកិច្ចសន្យារបស់ពួកគេត្រូវបានបន្តឬអត់។ វា​ជា​ប្រភព​គ្រឹះ​នៃ​ការ​ភ័យ​ខ្លាច​ដែល​កម្មករ​ស្ត្រី​ប្រឈម​មុខ។

វា​ជា​តួនាទី​របស់​យើង​ក្នុង​នាម​ជា​សហជីព​ ចាត់​វិធានការ​ដើម្បី​ធានា​ថា​ស្ត្រី​លែង​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​នោះ​ទៀត​ហើយ។ ក្នុងនាមជាសហជីព យើងត្រូវតែចាត់វិធានការដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងដើម្បីលុបបំបាត់ប្រភពដ៏សំខាន់បំផុតមួយនៃការភ័យខ្លាចនៅកន្លែងធ្វើការដូចជា៖ អសន្តិសុខ និងការភ័យខ្លាចដែលកើតចេញពីការជ្រើសរើសបុគ្គលិក ការងារមិនច្បាស់លាស់ និងអសន្តិសុខការងារ

យើងត្រូវតែលាតត្រដាងពីអំណាច និងភាពងាយរងគ្រោះនៅពីក្រោយ “អ្វីដែលយើងខ្លាចក្នុងនាមជាស្ត្រី” ហើយយើងត្រូវតែប្រយុទ្ធតស៊ូក្នុងនាមជាសហជីព

សូមចូលរួមជាមួយពួកយើងក្នុងទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រីនៅថ្ងៃទី25 ខែវិច្ឆិកា ដើម្បីអំពាវនាវឱ្យមាន​សកម្មភាពកាន់តែច្រើនពីសហជីព។ ហើយ​នៅពេលខាង​មុខ​សូម​ធ្វើ​វាឲ្យបានរាល់​ថ្ងៃ។ សហជីពរបស់យើង អំណាច​របស់​យើងត្រូវតែប្រើដើម្បីការពារ និងគាំទ្រសំឡេងស្ត្រី ស្ត្រីធ្វើការដោយគ្មានការភ័យខ្លាច ជាមួយនឹងកម្មករទាំងអស់​ឈររួមគ្នា ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី

លេខាធិការប្រចាំតំបន់ Hidayat Greenfield

បន្ទាប់ពីចែកប្រាក់ចំណេញ១០០ ភាគរយទៅ “ម្ចាស់ភាគហ៊ុនដ៏ស្មោះត្រង់” កាស៊ីណូ សណ្ឋាគារណាហ្គាវើល បានបញ្ចប់ការងារកម្មករនិយោជិតជាង១៣០០នាក់ ដែលបានធ្វើការក្នុងអំឡុងពេលឆ្លងរាតត្បាតជម្ងឺកូវីដ១៩។

បន្ទាប់ពីចែកប្រាក់ចំណេញ១០០ ភាគរយទៅ “ម្ចាស់ភាគហ៊ុនដ៏ស្មោះត្រង់” កាស៊ីណូ សណ្ឋាគារណាហ្គាវើល បានបញ្ចប់ការងារកម្មករនិយោជិតជាង១៣០០នាក់ ដែលបានធ្វើការក្នុងអំឡុងពេលឆ្លងរាតត្បាតជម្ងឺកូវីដ១៩។

បន្ទាប់ពីការមិនអើពើនឹងការអំពាវនាវរបស់សហជីពជាច្រើនខែដើម្បីធ្វើឲ្យប្រសើរឡើងនូវវិធានការណ៍សុវត្ថិភាព កូវីដ-១៩ មណ្ឌលកម្សាន្តសណ្ឋាគារធំជាងគេនៅកម្ពុជាកាស៊ីណូណាហ្គាវើលដ៍ បានប្រកាសកាត់កម្មករនិយោជិតជាង១៣០០នាក់ ដោយ“ហេតុផលអាជីវកម្ម”។ ការកាត់កម្មករនិយោជិតដ៏ច្រើននេះមាន សមាជិកសហជីព សកម្មជនសហជីព សរុបជាង ៦០០នាក់ រួមទាំង ប្រធាន អនុប្រធាន និងអគ្គលេខាធិការសហជីពផងដែរ។

កាលពី១៨ខែមុន ប្រធានសហជីពលោកស្រី ឈឹម ស៊ីថរ បានចូលធ្វើការវិញ បន្ទាប់ពីមានសកម្មភាពធ្វើកូដកម្ម​ទាម​ទារពីសំណាក់​សមាជិកសហជីព ប្រឆាំងនឹងការបញ្ឈប់ការងារ លោកស្រី ដោយអយុត្តិធម៌ក្នុងខែកញ្ញា ឆ្នាំ២០១៩ ។

មណ្ឌលកំសាន្តកាស៊ីណូ សណ្ឋាគារ រួមបញ្ចូលគ្នាជាកម្មសិទ្ធិរបស់ណាហ្គាខប(NagaCorp) បានចុះបញ្ជីនៅទីក្រុងហុងកុង ដែលប្រកាសថាខ្លួនជាក្រុមហ៊ុនល្បែងដែលរកប្រាក់ចំណេញច្រើនបំផុតនៅលើពិភពលោក និងជាក្រុមហ៊ុនកំសាន្តល្បែងធំជាងគេនៅតំបន់មេគង្គ។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ពោលគឺមួយខែមុនការប្រកាសអំពីការបញ្ឈប់កម្មករនិយោជិតទ្រង់ទ្រាយធំនៅថ្ងៃទី៨ ខែមេសា ណាហ្គាខប (NagaCorp) បានប្រកាសប្រាក់ចំណេញ ចំនួន១០២លានដុល្លារ ហើយ១០០% នៃប្រាក់ចំណេញនេះ នឹងត្រូវចែកទៅម្ចាស់ភាគហ៊ុន“ ស្មោះត្រង់” ៖

“ជារង្វាន់ដល់ម្ចាស់ភាគហ៊ុនដែលជឿជាក់លើការរីកចម្រើនរយៈពេលវែងរបស់ក្រុម ទោះបីមានការលំបាកនាពេលបច្ចុប្បន្ន និងដើម្បីកាត់បន្ថយការរងទុក្ខណាមួយក៏ដោយ ប្រសិនបើម្ចាស់ភាគហ៊ុនទាំងនេះស្មោះត្រង់ ហើយបានបន្តនៅស្មោះត្រង់ជាមួយយើងក្នុងកំឡុងពេលមានវិបត្ដិកូវីដ-១៩។ ក្រុមប្រឹក្សាភិបាលបានផ្តល់អនុសាសន៍សម្រាប់ការផ្តល់ភាគលាភ១០០% ដែលមិនធ្លាប់មានពីមុនមក នៃប្រាក់ចំណេញសុទ្ធទទួលបានសម្រាប់ឆមាសទី២ នៃឆ្នាំ ២០២០ ខណៈភាគលាភចុងក្រោយសម្រាប់ឆ្នាំនេះ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០”។

ខណៈពេលប្រាក់រាប់សិបលានដុល្លា ត្រូវបានចែកទៅឱ្យម្ចាស់ភាគហ៊ុនសម្រាប់ភាពស្មោះត្រង់ តែកម្មករនិយោជិតដែលខិតខំធ្វើការនៅកំឡុងពេលការរាតត្បាតជម្ងឺ មិនបានទទួលអ្វីទាំងអស់សម្រាប់ភាពស្មោះត្រង់របស់ពួកគេទេ ផ្ទុយទៅវិញក្រុមហ៊ុនបានជ្រើសរើសកាត់បន្ថយការងាររបស់ពួកគេជាង១៣០០នាក់ ទៅវិញ។ មិនដូចការព្រួយបារម្ភរបស់ក្រុមហ៊ុនដើម្បី “កាត់បន្ថយការរងទុក្ខណាមួយ” សម្រាប់ម្ចាស់ភាគហ៊ុន តែបែជាបង្កើតការឈឺចាប់សម្រាប់កម្មករនិងក្រុមគ្រួសាររបស់ពួកគេ។

ក្រោមការណែនាំ “ពិគ្រោះយោបល់”  ថ្នាក់គ្រប់គ្រងក្រុមហ៊ុន បានជួបជាមួយសហជីព ដើម្បីប្រកាសអំពីផែនការ កាត់បុក្គលិករបស់ខ្លួន ប៉ុន្តែបានបដិសេធមិនពន្យល់ពីមូលហេតុ តើការកាត់បុគ្គលិកជាជម្រើសតែមួយគត់ឬយ៉ាងណា។ ថ្នាក់គ្រប់គ្រងក៏បានបដិសេធមិនពន្យល់ពីរបៀបដែលកម្មករនិយោជិតត្រូវបានជ្រើសរើសសម្រាប់ការកាត់នេះដែរ។

ទោះបីថ្នាក់គ្រប់គ្រងអះអាងថា តួនាទីការងាររបស់កម្មករនិយោជិតជាងចំនួន១៣០០នាក់ នឹងលែងមានទៀតក្តីប៉ុន្តែកម្មករនិយោជិតមិនពេញសិទ្ធិ ប្រមាណ៧០០នាក់ នៅកន្លែងគ្មានការងារធ្វើ នឹងត្រូវដាក់ពង្រាយឡើងវិញដើម្បីបំពេញតួនាទីអ្នកដែលត្រូវកាត់ចេញ។ ស្រដៀងគ្នានេះដែរ ការអះអាងរបស់អ្នកគ្រប់គ្រងថា ការកាត់បន្ថយការងារគឺដោយសារកន្លែងមួយចំនួនមានការរៀបចំបំពាក់បច្ចេកវិទ្យាថ្មី ជំនួសក្នុងពេលការឆ្លងជំងឺរាតត្បាត ក៏មិនភាពប្រាកដដែរ។

អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុននេះបដិសេធន៍មិនទទួលស្គាល់សិទ្ធិរបស់សហជីព ជាតំណាងសមាជិករបស់គេហើយថ្នាក់គ្រប់គ្រងក្រុមហ៊ុនបានប្រកាសថា ការចរចាណាមួយស្តីពីការកាត់បុគ្គលិកជាគឺជារឿងបុគ្គល មិនមែនតាមរយៈសហជីពឡើយ ដោយទុកកម្មករនិយោជិតនៅឯកការគ្មានតំណាងជួយដោះស្រាយ ត្រូវបានរំលោភបំពានដោយក្រុមហ៊ុនពាន់លានដុល្លារនេះ។ នៅពេលកម្មករនិយោជិតគ្មានតំណាងអមជាមួយ ធ្វើឲ្យព័ត៌មាន ឬជម្រើសអ្វីមួយមានភាពលំបាក រួមផ្សំនឹងការប្រឈមផ្នែកសេដ្ឋកិច្ច បន្ទាប់ពីមានការបាត់បង់ប្រាក់ឈ្នួលជាច្រើនខែមកផង កម្មករនិយោជិតរាប់រយនាក់ត្រូបង្ខំចិត្តទទួលយកការកាត់នេះតាមរយៈស្ម័គ្រចិត្ត។

សមាជិកសហជីពជាង៦០០នាក់ បានបដិសេធការកាត់ពួកគេចេញពីការងារ ហើយទាមទារសិទ្ធិក្នុងការចរចា​រ​លក្ខខណ្ឌ និងការរៀបចំរចនាសម្ព័ន្ធសហជីពឡើងវិញ។ ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបដិសេធមិនចរចា​ ជាមួយក្រុមថ្នាក់ដឹកនាំសហជីព បន្ទាប់ពីបានជូនដំណឹងបញ្ចប់កិច្ចសន្យាការងារពួកគេរួចរាល់។

ដើម្បីដោះស្រាយបន្តរ សមាជិកសហជីពចំនួនជាង២០០០នាក់ បានផ្តិតមេដៃលើញត្តិទាមទារ ដែលត្រូវដាក់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបណ្តឹងផ្លូវការទាមទារឲ្យបុគ្គលិកដែលមិនព្រមទទួលយកការកាត់បន្ថយ របស់ក្រុមហ៊ុន ចូលធ្វើការវិញ បញ្ឈប់ការរំលោភសិទ្ធិ និងការកាត់កម្មករនិយោជិតដោយបង្ខំតទៅទៀត។